ឯកឧត្តម ប្រាក់ សុខុន អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅស្ថានទូតវៀតណាម ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង (Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួល មរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានចូលរួមរំលែកទុក្ខដោយមនោសញ្ចេតនា ក្ដុកក្ដួលក្រៀមក្រំជាទីបំផុត ជាមួយនឹងរដ្ឋសភា និងប្រជាជនវៀតណាម ចំពោះមរណភាពរបស់ ឯកឧត្តម ង្វៀន ហ្វូជុង។
មរណភាពរបស់ ឯកឧត្តម ង្វៀន ហ្វូជុង គឺជាការបាត់បង់រដ្ឋបុរសដ៏ឆ្នើមមួយរូបដែលបានតស៊ូពេញមួយជីវិត ដើម្បីឯករាជ្យ សន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនវៀតណាម៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន